ចុះសួរសុខទុក្ខកសិករធ្វើស្រែដែលបានខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក
ចេញ​ផ្សាយ ០៤ កក្កដា ២០២២
90

រសៀលថ្ងៃសៅរ៍ ៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិង ថ្ងៃទី២ កក្កដា ឆ្នាំ២០២២ ចុះសួរសុខទុក្ខកសិករ
ក្នុងឃុំដូនតី ស្រុកពញាក្រែក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ឃុំដំរិល ស្រុកអូររាំងឪ ដែលបានដាំស្តារឡើងវិញលើផ្ទៃដីស្រូវដែលបានខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក។
មកដល់ពេលនេះ ពិនិត្យឃើញថា ដំណាំស្រូវមានការលូតលាស់ល្អប្រសើរ។
អ្វីដែលត្រូវយកចិត្តទុកដាក់សម្រាប់ពេលបន្ត គឺការចុះមើលស្រែជាប្រចាំ ទប់ស្កាត់ស្មៅ សត្វល្អិតចង្រៃ និងតាមដានប្រភពទឹកសម្រាប់អន្តរាគមន៍ស្រោចស្រពករណីមានភាពរាំងស្ងួតកើតឡើង។ 
សូមជម្រាបជូនថា បន្ទាប់ពីរងការខូចខាត កសិករ បានប្រើក្រប់មធ្យោបាយ បង្ហូរទឹកចេញ ឆាប់បានព្រោះគ្រាប់ពូជជាថ្មី រៀបចំថ្លាលសំណាបសម្រាប់ដកស្ទូង តែពេលនេះភូមិសាស្ត្ររបស់គាត់បេរជារាំងប្រមាណជាង១០ថ្ងៃហើយទៅវិញ។ ប្រឡាយ ទឹកស្រកដល់កម្រិតព្រួយបារម្មណ៍។
ករណីមានតំបន់ណាមួយ ក្នុងខេត្តត្បូងឃ្មុំ មានបញ្ហាខ្វះទឹក រាំងស្ងួត កត្តាចង្រៃរាតត្បាត សូមរាយការណ៍បន្ទាន់មកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(០៨៨ ៩ ៥៥៥ ៣៣២) ឬ មេភុមិ មេឃុំ ។

ចំនួនអ្នកចូលទស្សនា
Flag Counter