អបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២២
ចេញ​ផ្សាយ ០១ កក្កដា ២០២២
99

នៅព្រឹកថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនិងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានដឹកនាំមន្រ្តីចុះ លែងត្រីមេពូជក្នុងបឹងតាវ៉ាន់ រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២២។
***សូមចូលរួមថែរក្សាទេសភាពនិងធនធានក្នុងបឹងតាវ៉ាន់ ដើម្បីគោលដៅទេសចរណ៍និងប្រភពទឹកស្អាតសម្រាប់បរិភោគ
*** ម្នាក់ៗលែងត្រីមួយក្បាល ក្នុងថ្ងៃទិវាមច្ឆជាតិ ១ កក្កដា ពិតជាបានចូលរួមចំណែករក្សាផលស្តុកត្រីក្នុងធម្មជាតិ
*** ផ្អាកចាប់ត្រីមួយថ្ងៃ ក្នុងថ្ងៃទិវាមច្ឆជាតិ ១ កក្កដា ពិតជាបានរួមចំណែករក្សាពូជត្រី សម្រាប់ការបង្កបង្កើនផលស្តុកត្រីក្នុងធម្មជាតិ
***ត្រីក្នុងធម្មជាតិជារបបអាហារប្រកបដោយសុវត្ថិភាពនិងសុខភាពសម្រាប់លោកអ្នក
***ត្រីក្នុងធម្មជាតិជាប្រភពចំណូល មិនបាច់ចំណាយរបស់ប្រជានេសាទយើង ក៏ដូចជាប្រភពចំណូលសេដ្ឋកិច្ចជាតិ
ហាមរាយមងចាប់ត្រី ក្នុងបឹងតាវ៉ាន់
 

ចំនួនអ្នកចូលទស្សនា
Flag Counter