ការចុះប្រគល់ជីកសិកម្មចំនួន ១ ៧៥០គីឡូក្រាម ដល់កសិករអនុវត្តបង្ហាញផលិតកម្មពោតក្រហម
ចេញ​ផ្សាយ ២៤ ឧសភា ២០២២
134

ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២
-លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងជាមន្ត្រីវិស្វកម្មកសិកម្ម នៃគម្រោង -លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជាមន្ត្រីក្សេត្រសាស្ត្រ នៃគម្រោង
១.បានចុះប្រគល់ជីកសិកម្មចំនួន ១ ៧៥០គីឡូក្រាម ដល់កសិករអនុវត្តបង្ហាញផលិតកម្មពោតក្រហម ពូជកម្ពុជា០១ (CHM01) ចំនួន ១១បង្ហាញ ដល់សមាជិកសហគមន៍កសិកម្មជីរោទិ៍រុងរឿង ៤គ្រួសារ ឃុំជីរោទិ៍ទី១ ស្រុត្បូងឃ្មុំ និងកសិករបង្ហាញ ៧គ្រួសារ នៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។
+ជីអ៊ុយរ៉េ (00-00-46) ចំនួន ៨២៥គីឡូក្រាម
+ជីដេអាប៉េ (18-46-00) ចំនួន ៥៥០គីឡូក្រាម
+ជីប៉ូតាស្យូមក្លរួ(00-00-60) ចំនួន ៣២៥គីឡូក្រាម
-បានណែនាំកសិករអនុវត្តបង្ហាញ៖
+បង្ហាញពីតួនាទីសារធាតុចិញ្ចឹម NPK
+ពេលវេលាប្រើប្រាស់ បរិមាណជីនីមួយៗ
កសិករចូលរួមសរុប ៩នាក់ ស្រី ០៣នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter