ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
១.បានចុះពិនិត្យទីតាំង ជ្រើសរើសកសិករ និងប្រគល់ពូជស្រូវផ្ការំដួល ចំនួន៣០ គីឡូក្រាម សម្រាប់អនុវត្តបង្ហាញផលិតកម្មពូជស្រូវចំនួន២ បង្ហាញ ដល់សមាជិកសហគមន៍កសិកម្មសេដាមានជ័យ ឃុំសេដា ស្រុកតំបែរ។
-បានណែនាំកសិករស្ម័គ្រចិត្តអនុវត្តបង្ហាញ៖
+ចំណាក់ថ្នាក់ពូជស្រូវ
+បច្ចេកទេសដាសដំណេកគ្រាប់ពូជស្រូវ
+បច្ចេកទេសលាងសម្អាតគ្រាប់ពូជ ត្រាំផ្អាប់គ្រាប់ពូជ
+ការរៀបចំថ្នាលសំណាប និងការសាបគ្រាប់ពូជ
២.បានចុះពិនិត្យ និងណែនាំបច្ចេកទេសដល់កសិករអនុវត្តបង្ហាញផលិតកម្មពូជដំណាំដំឡូងមី
ចំនួន៥បង្ហាញ នៅសហគមន៍កសិកម្មបៃតងគោកស្រុក ចំនួន៣បង្ហាញ នៅឃុំគោកស្រុក ស្រុកតំបែរ និងនៅសហគមន៍កសិកម្មល្ងៀងមានជ័យ២បង្ហាញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ។
-បានណែនាំកសិករពីបច្ចេកទេស៖
+បង្ហាញលក្ខណៈប្រភេទពូជដំឡូងមី រ៉ាក់យ៉ង៧២ (81) និងHauy Bong 60
+ប្រភេទស្មៅ ការសម្អាតស្មៅ
+ប្រភេទថ្នាំស្មៅ និងការប្រើប្រាស់ថ្នាំសម្លាប់ស្មៅ
+ប្រភេទជីកសិកម្ម និងពេលវេលាប្រើប្រាស់ជីកសិកម្ម លើដំណាំដឡូងមី
កសិករចូលរួមសរុប ១២នាក់ ស្រី ០៥នាក់ ។