វគ្គបណ្តុះបណ្តាលកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ
ចេញ​ផ្សាយ ១៦ ឧសភា ២០២២
91

 ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម បាន៖
១.ពេលព្រឹក
ចុះបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ (CSA) លើដំណាំពោតក្រហម ដល់កសិករ នៅភូមិទី២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី លោកមេឃុំ និងកសិករចំនួន២៥ នាក់ ស្រី១២នាក់
២.ពេលរសៀល
ចុះបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ (CSA) លើដំណាំពោតក្រហម ដល់កសិករនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានកសិករចូលរួម២៣ នាក់ ស្រី០៧នាក់។
បានបង្ហាញកសិករពី៖
-គោលបំណងវគ្គការបណ្តុះបណ្តាល
-ការរំពឹងទុកនៃការបណ្តុះបណ្តាល
និងការពិភាក្សាកំណត់ចម្ការបង្ហាញដំណាំពោតក្រហម
-បានណែនាំកសិករពីគោលគំនិតទាំងបីនៃកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ
-ការប្រឡងសាកល្បងមុនការបណ្តុះបណ្តាល
-ពិភាក្សាការស្ទាប់ស្ទង់ពត៌មានជាមូលដ្ឋាន។

ចំនួនអ្នកចូលទស្សនា
Flag Counter