ពិនិត្យវឌ្ឍនភាពការបង្កាត់ភ្ញាស់កូន កង្កែប កូនត្រី
ចេញ​ផ្សាយ ២៨ មេសា ២០២២
91

ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២
ជាឱកាសចាប់ផ្តើមចិញ្ចឹមកង្កែប ត្រី​​ ដើម្បីផ្គត់ផ្គង់ទីផ្សារ ស្របពេលដែលរាជរដ្ឋាភិបាល ប្រកាសបើកកាន់តែទូលាយនូវសកម្មភាពសង្គមនិងសេដ្ឋកិច្ច ការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត ជាមួយខេត្តហ៊ឺប៊ី របស់ចិនដែលមានប្រជាពលរដ្ឋ ៥០លាននាក់ ដែលនេះជាសញ្ញាណល្អក្នុងការធ្វើឲ្យប្រសើរឡើងវិញសកម្មភាពទេសចរណ៍ ជំរុញតម្រូវការចំណីអាហារកាន់តែខ្ពស់។ ដូច្នេះ ការបង្កាត់ភ្ញាស់កូនត្រី កូនកង្កែប នឹងឆ្លើយតបនឹងតម្រូវកូនកង្កែប កូនត្រីពូជយកទៅចិញ្ចឹមកាន់តែច្រើននាពេលខាងមុខ។
ប្រសាសន៍លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្នុងឱកាសចុះសួរសុខទុក្ខនិងពិនិត្យវឌ្ឍនភាពការបង្កាត់ភ្ញាស់កូន កង្កែប កូនត្រី របស់កសិករ ស៊ិន ដេម៉ា (០៩៧ ៩៨ ៥៣ ០៧៨)នៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
សូមជម្រាបថាកសិករ ស៊ិន ដាម៉ា មានបទពិសោធន៍បង្កាត់ភ្ញាស់កង្កែប ត្រី រយៈពេល ៣ឆ្នាំ ដែលមកដល់ពេលនេះគាត់មានមេបាពូជកង្កែបល្អល្អ ចិញ្ចឹមឆាប់ធំ ចំនួន ៧៥០ក្បាល មានអាងភ្ញាស់ និងអាងផ្សាំចំនួន ១២អាង និងមានកូនកង្កែបសម្រាប់លក់ប្រមាណ ៧ ០០០ក្បាល។ កសិករ ដាម៉ា បានរៀបរាប់ទៀតថា កសិករដែលមិនទាន់មានបទពិសោធន៍ក៏អាចចិញ្ចឹមបានហើយគាត់ទទួលខុសត្រូវលើការ
បង្ហាត់បង្ហាញជាបណ្តើរៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter