ជួបសំណេះសំណាលថ្នាក់ដឹកនាំជាមួយកសិករសហការអនុវត្តបង្ហាញពីផលិតកម្មពោតចំណីសត្វ(ពូជពោតហៃប្រ៊ីត)
ចេញ​ផ្សាយ ២៧ មេសា ២០២២
93

ពូជពោតហៃប្រ៊ីតកម្ពុជា០១ (Cambodia Hybrid Maize 01 : CHM០1 ) បាននាំមកធ្វើបង្ហាញពីផលិតភាព
ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយកសិករសហការអនុវត្តបង្ហាញពីផលិតកម្មពោតចំណីសត្វចំនួន ៥គ្រួសារ នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ តាមផែនការការធ្វើបង្ហាញនេះ កសិករសហការបង្ហាញដែលជាសមាជិកសហគមន៍កសិកម្មជីរោទិ៍មានជ័យ ត្រូវអនុវត្តលើផ្ទៃដី ០,៥ហិកតា ក្នុងមួយបង្ហាញ ដោយប្រើគ្រាប់ពូជពោតហៃប្រ៊ីតកម្ពុជា០១(Cambodia Hybrid Maize 01 : CHM០1 ) ១០គ.ក្រ ដែលជាពូជស្រាវជ្រាវបង្កាត់ដោយអ្នកបច្ចេកទេសកម្ពុជាយើង ហើយបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការធ្វើបង្ហាញនេះ អនុវត្តដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រថវិកាពីហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ តាមផែនការ ឆ្នាំ២០២២នេះ ការធ្វើបង្ហាញមានចំនួន ១៨បង្ហាញ នៅក្នុងស្រុកត្បូងឃ្មុំនិងស្រុកក្រូចឆ្មារ។ 
មានមតិក្នុងការជួបសំណេះសំណាលនិងប្រគល់ពូជពោតនេះ លោកប្រធានមន្ទីរ បានជម្រាបជូនបងកសិករអំពីការធ្វើបង្ហាញនេះ គឺក្នុងគោលបំណងលើកទឹកចិត្តកសិករប្រើពូជពោតដែលបង្កើតឡើងដោយកម្ពុជាយើងផ្ទាល់ ដែលតាមរយៈលទ្ធផលនៃការសិក្សាកន្លងមក គុណភាពគ្រាប់ពោត កម្រិតសារធាតុចិញ្ចឹមក្នុងគ្រាប់ពោត តម្រូវការលើទីផ្សារ មិនខុសពីគ្រាប់ពោតឯទៀតនោះទេ។ ចំណែកទិន្នផលខ្ពស់ជាង ក្នុងស្ថានភាពនៃការគ្រប់គ្រងថែទាំនិងគុណភាពដីល្អ។ នេះជាការយកចិត្តទុកដាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន ក្នុងការពង្រីកពូជដែលមានគុណភាពល្អ ទិន្នផលខ្ពស់ ដើម្បីបង្កើនចំណូលក្នុងគ្រួសារកសិករ។ តាមរយៈការបង្ហាញនេះ សូមបងបងកសិករយើង អនុវត្តតាមបច្ចេកទេស ជឿជាក់លើមន្ត្រីបច្ចេកទេសដែលរាជរដ្ឋាភិបាលចាត់មកឲ្យបម្រើសេវាកម្មជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ សហគមន៍កសិកម្ម ត្រូវតែទទួលយកការបណ្តុះបណ្តាលពីមន្ត្រីជំនាញឲ្យបានច្រើន តាមមុខជំនាញផ្សេងៗ ដើម្បីក្លាយជាគ្រូបង្គោលក្នុងសហគមន៍ផ្តល់ការអន្តរាគមន៍បន្ទាន់ដល់សមាជិក ក្នុងករណីលេខចេញបញ្ហាប្រឈមណាមយយ មុនពេលមន្ត្រីជំនាញមកដល់ ដូចជាជំនាញចិញ្ចឹមសត្វ ជំងឺសត្វ ដាំបន្លែ ពោត ជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter