បទពិសោធន៍ពីការចិញ្ចឹមមាន់ក្នុងបរិបទនៃការប្រែ ប្រួលអាកាសធាតុនៅកម្ពុជា
ចេញ​ផ្សាយ ២៥ មេសា ២០២២
120

កាលពីព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមដំណើរដោយលោក ជឺន ចិត្ត អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តនិងសហការី បានដឹកនាំកសិករចិញ្ចឹមមាន់ស្រែភ្ញាស់យកកូនចំនួន ២៨នាក់ ក្នុងនោះស្រី ៨នាក់ ចុះទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ពីការចិញ្ចឹមមាន់ជោគជ័យ ក្នុងបរិបទនៃការប្រែ ប្រួលអាកាសធាតុនៅកម្ពុជា នៅកសិដ្ឋានគ្រួសាររបស់លោកស្រី ពុត សុជា នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទស្សនកិច្ចសិក្សានេះ គាំទ្រដោយមូលនិធិរបស់ប្រជាជនជប៉ុនតាមរយៈគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ ផ្នែកការធ្វើបង្ហាញចិញ្ចឹមមាន់ក្នុងស្រុកក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដឹកនាំសម្របសម្រួលអនុវត្តដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ សិក្ខាកាម បានលើកឡើងពីបញ្ហាប្រឈមជាច្រើន ហើយបានពិភាក្សាគ្នាយ៉ាងផុសផុល ចែករំលែកនូវបទពិសោធន៍ពីកសិករគំរូរបស់គម្រោងធ្វើឲ្យសិក្ខាកាមចាប់អារម្មណ៍ខ្លាំងលើការចិញ្ចឹមសត្វតាមបច្ចេកទេស។
លោកស្រី ពុត សុជា (0977887430)បានលើកឡើងថា ពេលជួបបញ្ហា ទើបមានដំណោះស្រាយ

ចំនួនអ្នកចូលទស្សនា
Flag Counter