វេទិកាពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពីដំណាំដំឡូងមី
ចេញ​ផ្សាយ ៣១ មីនា ២០២២
85

បច្ចេកទេសនិងទីផ្សារ ជាធាតុផ្គុំមិនអាចខ្វះបាន ដើម្បីជំរុញកំណើនផលិតកម្មដោយនិរន្តរភាព
នៅព្រឹកថ្ងៃពុធ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២
បញ្ហាប្រឈម សំណូមពរជាច្រើនលើផលិតកម្មដំណាំដំឡូងមី ត្រូវបានលើកមកពិភាក្សាយ៉ាងផុសផុលនិងទទួលបានធាតុចូលសំខាន់ៗជាដំណោះស្រាយ ក្នុងការកសាងភាពជាដៃគូរវាងអ្នកផលិត(សហគមន៍កសិកម្ម)និងអ្នកប្រមូលទិញដំឡូងមី ក្នុងវេទិកាពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពីដំណាំដំឡូងមី ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(ខ.ផ.ភ) ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការចូលរួមពីលោកបណ្ឌិត ងិន កុសល ប្រធានគ្រប់គ្រងគម្រោង លោកប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោកអនុប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម លោកអភិបាលស្រុកតំបែរ លោកអភិបាលរងស្រុកមេមត់ តំណាងមន្ទីរពាណិជ្ជកម្ម មន្រ្តីគម្រោងថ្នាក់ជាតិ ថ្នាក់ខេត្ត ទីប្រឹក្សាគម្រោង តំណាងក្រុមហ៊ុនគ្រីនហ្វីត តំណាងសហគ្រាសម្សៅដំឡូងមី អាជីវករប្រមូលទិញ ប្រធានសហគមន៍កសិកម្ម និងកសិករដាំដុះដំឡូងមី សរុប ៣៥នាក់ ក្នុងនោះស្រី ៤នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
វេទិកានេះ រៀបចំឡើងក្នុងគោលបំណង បង្កើតឱកាសឲ្យមានការជួបគ្នា និងពង្រឹងភាពជាដៃគូរវាងក្រុមអ្នកផលិតនិងវិស័យឯកជន ក្រោមការសម្របសម្រួលពីរដ្ឋ។
ដើម្បីផ្សារភ្ជាប់វេទិកានិងបានយល់កាន់តែច្បាបស់ពីខ្សែច្រវាក់កែច្នៃដំឡូងមី សិក្ខាកាមបានចុះសិក្សាផ្ទាល់នៅសិប្បកម្មកែច្នៃម្សៅដំឡូងមី ហង្សពីរ ដែលមានទីតាំងនៅងភូមិរូង សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter