ដើមពូជដែលមានសុខភាពល្អ ត្រូវកាប់ដើមទុកមុនពេលប្រមូលផល(ដើមពូជដំឡូងមី)
ចេញ​ផ្សាយ ១០ មីនា ២០២២
118

រសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះពិនិត្យចម្ការបង្ហាញផលិតកម្មពូជដំឡូងមីរបស់កសិករ ខ្មៅ អុន ដែលបានដាំប្រភេទពូជ រ៉ាក់យ៉ង ៩ ដោយប្រើចន្លោះរងនិងចន្លោះគុម្ភ ១ម៉ែត្រ X ០,៦ម៉ែត្រ នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ។ ក្នុងការដាំនេះ កសិករ ខ្មៅ អូន បានប្រើប្រាស់ជីទ្រាប់បាត ក្នុង ១ហិកតា មាន ដេអាប៉េ(DAP) ៥០គ.ក្រ ជីអ៊ុយរ៉េ ៥០គ.ក្រ និងវគ្គបំប៉ន(បន្ទាប់ពីដាំរយៈពេល១, ៥ខែ និង៣ខែ)ប្រើ ជីអ៊ុយរ៉េ ១០០គ.ក្រ និងប៉ូតាស្យូមក្លរ៉ូ ១០០គ.ក្រ។ ការធ្វើបង្ហាញនេះ ដឹកនាំអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្មសហការជាមួយមន្ទីរកសិកម្ម រុកក្ខាប្រមាញ់ និងនេសាទ គាំទ្រដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)នៃមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ។
ពិនិត្យជារួម ដើមដំឡូងភាគច្រើនមានសុខភាពល្អ មិនរងជំងឺ ឬ សត្វល្អិតរាតត្បាត។ ក្នុងឱកាសនោះ ខ្ញុំ បានធ្វើការផ្តល់យោបល់តម្រង់ទិសមួយចំនួន ៖
-ត្រូវជ្រើសរើសយកដើមពូជណាដែលគ្មានជំងឺ ដើមដែលមានសុខភាពល្អ សម្រាប់ធ្វើការដាំដុះនៅរដូវបន្ទាប់។ ការជ្រើសរើសដើមពូជនេះ ត្រូវធ្វើឡើងនៅមុនពេលប្រមូលផល ចៀសវាងច្រឡំនឹងដើមដែលមានសុខភាពមិនល្អ
-រៀបចំដីឲ្យបានស្អាតនិងភ្ជួរលើករងផ្គុំដីឲ្យឲ្យបានធំនិងដីធូរ ដើម្បីដំឡូងមីមានមើមធំល្អ
-គួរដាំដុះដំណាំគម្របដី ដែលនឹងផ្ដល់ជីជាតិដល់ដី កាត់បន្ថយការប្រើជីនិងទប់ស្កាត់ស្មៅចង្រៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter