នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក ហ៊ន់ រី អនុប្រធានការិយាល័យកសិឧស្សាហកម្ម និងមន្ត្រីកសិឧស្សាហកម្ម នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្បូងឃ្មុំ បានចុះអង្កេតវាស់ស្ទង់ទិន្នផលស្រូវស្រាល លើស្រែបង្ហាញផលិតកម្មពូជស្រូវខា១៦ កសិករ សុង ដាវី នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដោយប្រើបច្ចេកទេស ផលិតកម្មពូជស្រូវ ទទួលបានទិន្នផល ស្រូវសើម ៥ ៧៥០គ.ក្រ/ហិកតា (សំណើម ១៧,២៣%) ស្មើនឹងទិន្នផលស្រូវស្ងួត ៥៥៣៥គ.ក្រ/ហិកតា (សំណើម ១៤%) ។ ការធ្វើបង្ហាញលើផ្ទៃដី ០.១០ហិកតា លើក្រុមដីកំពង់សៀម ស្ទូងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្មាំ២០២១ ។ការវាស់ស្ទង់ធ្វើឡើងដោយជ្រើសរើសសំណាកចំនួន ៣កន្លែងផ្សេងៗ (សំណាកនីមួយៗ មានទំហំ ៤ម៉ែត្រការ៉េ) ដោយទទួលបានលទ្ធផលដូច ខាងក្រោម៖
+សំណាក់ទី១ ទំងន់ស្រូវ ២,១០គ.ក្រ សំណើម ១៧,៧០%
+សំណាក់ទី២ ទំងន់ស្រូវ ២,៦០គ.ក្រ សំណើម ១៧,៨០%
+សំណាក់ទី៣ ទំងន់ស្រូវ ២,២០គ.ក្រ សំណើម ១៦,២០% +ទិន្នផលស្រូវសើម (សំណើម១៧,២៣%) បាន ៥ ៧៥០គ.ក្រ/ហ.ត +ទិន្នផលស្រូវស្ងួត (សំណើម១៤%) បាន ៥ ៥៣៥ គ.ក្រ/ហ.ត។