ពូជស្រូវខា ១៦ មានដើមរឹងមាំធន់ខ្យល់ និងភាពរាំងស្ងួត ល្អសម្រាប់ការដាំដុះ
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២២
343
ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២ លោក ង៉ែត សបឿន មន្ត្រីក្សេត្រសាស្ត្រ នៃគម្រោង
បានចុះពិនិត្យ និងណែនាំបច្ចេកទេសបន្ថែម ដល់កសិករអនុវត្តបង្ហាញផលិតកម្មពូជស្រូវខា១៦ របស់កសិករ សុង ដាវី នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានសហការជាមួយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈភាពបរិស្ថាន (CFAVC) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ អនុវត្តធ្វើស្រែបង្ហាញពូជស្រូវខា១៦ លើផ្ទៃដី ១ ០០០ម៉ែត្រការ៉េ ដោយអនុវត្តតាមគោលការណ៍ បច្ចេកទេសផលិតកម្មពូជស្រូវ តាមបណ្តុំបច្ចេកទេស ដូចជា ៖
១.ចំណាក់ថ្នាក់គ្រាប់ពូជ ២.ការប្រើប្រាស់គ្រាប់ពូជ ៣.រៀបចំដីថ្នាលសំណាប ស្រែសន្ទូង ៤.បច្ចេកទេសស្ទូង ៥.បច្ចេកទេសប្រើប្រាស់សារធាតុចិញ្ចឹម (ជី) ៦.ការគ្រប់គ្រងសមាសភាពចង្រៃ (ស្មៅ សត្វល្អិតចង្រៃ និងជំងឺ)
៧.ការគ្រប់គ្រងទឹក
៨.បច្ចេកទេសកាត់ពូជលាយ (៣ដង ដំណាក់កាលបែកគុម្ព ដំណាក់កាលដាក់ទឹកដោះ និងដំណាក់កាលទុំ)
៩.បច្ចេកទេសប្រមូលផល
១០.ការហាលសម្ងួត
១១.ការបក់សម្អាត
១២.វេចខ្ចប់ និងទុកដាក់។
ដើម្បីឲ្យពូជស្រូវបានសុទ្ធល្អ នៅដំណាក់កាលទុំ នេះ មន្ត្រីបច្ចេកទេសបានណែនាំកសិករ ចុះពិនិត្យ និងកាត់សម្អាតពូជលាយចេញពីស្រែ ធ្វើការកាត់សម្អាតស្មៅបែកក្បាល ស្មៅកន្ទុយដំរី ឲ្យអស់មុនប្រមូលផល ហើយនៅថ្ងៃប្រមូលផល ត្រូវធ្វើការវាស់ស្ទង់ទិន្នផលស្រូវ សម្ងួត និងវេចខ្ចប់ឲ្យបានល្អ។
ចំនួនអ្នកចូលទស្សនា
Flag Counter