ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២
លោកបណ្ឌិត សំ ឆោមសង្ហា នាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (ខ.ផ.ភ) បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារបណ្ដុះបណ្ដាល អគាររោងជាង និងឃ្លាំងស្តុកស្រូវពូជ ស្រូវចំណី និងដំឡូងមី របស់សហគមន៍កសិកម្មចំនួន ៥ឃ្លាំង ដែលស្ថិតនៅស្រុកពញាក្រែក ស្រុកតំបែរ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ ថ្នាក់ខេត្ត និងសហគមន៍កសិកម្ម។