កសិកររីករាយជាមួយបច្ចេកទេសកសិកម្មថ្មី លើដំណាំស្ពៃក្តោប
ចេញ​ផ្សាយ ០៧ កុម្ភៈ ២០២២
72
រសៀលថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យការដាំដុះដំណាំស្ពៃក្ដោបរបស់កសិករ តេន ទុំ (ទូរស័ព្ទលេខ 097 444 73 14 )ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជាប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក និងជាសមាជិកបណ្ដុំអាជីវកម្ម នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដែលបានដាំដុះស្ពៃក្ដោបក្នុងផ្ទះសំណាញ់ទំហំ ១០ម៉ែត្រx ៣៦ម៉ែត្រ ស្មើនឹង ១ ៣០០គុម្ព តាំងពីដើមខែវិច្ឆិកា នឹងអាចប្រមូលផលបាននៅដើមខែកុម្ភៈ ក្នុងបរិមាណចន្លោះ ៨០០គ.ក្រ។
ចំនួនអ្នកចូលទស្សនា
Flag Counter