ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១
សេង សោភា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានដឹកនាំសហការី សហការជាមួយ កញ្ញា ទន់ ចន្ធូ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកពញាក្រែក ដើម្បីចុះអនុវត្តការធ្វើអត្តសញ្ញាណសត្វ និងចុះបញ្ជីសត្វនៅក្នុងស្រុកគោលដៅ ( របស់គម្រោងសាកល្បង" LIRS " ) គាំទ្របច្ចេកទេសដើម្បីបង្កើតនិងអនុវត្តអត្តសញ្ញាណកម្មសត្វ និងប្រព័ន្ធចុះបញ្ជី ដែលគាំទ្រដោយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ព្រមទាំងធ្វើយុទ្ធនាការចុះចាក់វ៉ាក់សាំង សារទឹក គោ.ក្របី
ដោយមានការអញ្ជើញចូលរួមពី
- លោក ម៉ម.សុមុនី ទីប្រឹក្សាគម្រោង(LIRS)
-អាជ្ញាធរភូមិ ភ្នាក់ងារសុខភាពសត្វភូមិ និងប្រជាពលរដ្ឋដែលស្ថិតនៅភូមិសន្តៃទី១ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
+ជាលទ្ធផល
-បានចាក់វ៉ាក់សាំងសារទឹក និងបានកិបស្លាកលេខសម្គាល់អត្តសញ្ញាណកម្មសត្វបានគោចំនួន៩៤ក្បាល និង ក្របីចំនួន២៣ក្បាល
-បានផ្តល់វ៉ាក់សាំងសារទឹក និង ថ្នាំព្យាបាលសត្វមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិ។