រសៀលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីមន្ទីរ សហការជាមួយក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម ក្នុងគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងអភិវឌ្ឍន៍ ជំហានទី២ ដោយមានការចូលរួមពីលោកមេឃុំជាំក្រវៀន រៀបចំបង្កើតគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើស្រែលើសែនជ័យ ដែលមានផ្ទៃដីព្រៃប្រមាណ ១០០ហិកតា ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងព្រៃដោយនិរន្តរភាព រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុផង ជាជម្រកសត្វព្រៃផង និងជាប្រភពផ្តល់នូវអនុផលព្រៃឈើសម្រាប់សហគមន៍ផង។ គណៈកម្មការសហគមន៍ ៧រូប បានជ្រើសរើសតាមរយៈការបោះឆ្នោតពីអ្នកចូលរួមចំនួន ៣៥នាក់ ស្ថិតនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម