លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្មនិងជាមន្ត្រីវិស្វកម្មកសិកម្ម នៃ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត្បូងឃ្មុំ បានសម្របសម្រួលដល់ក្រុមការងារថ្នាក់ជាតិនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ជួបពិភាក្សាជាមួយលោកមេភូមិថ្មពេជ្រទី២ លោកអនុប្រធានភូមិពើក ឃុំថ្មពេជ្រ ដើម្បីចុះជួបកសិករ ២រូប និងផ្ទៀងផ្ទាត់ទំហំផ្ទៃដីស្រែ សម្រាប់ធ្វើបង្ហាញកៀរពង្រាបដីដោយប្រពន្ធ័ឡាហ្សែរ នៅចំណុចទំនប់ទឹកត្រពាំងប្រស់ ក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃពូធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមជម្រាបថា ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ គឺជាការប្រើបច្ចេកវិទ្យាថ្មីមួយអាចជួយបង្កើនទិន្នផលស្រូវពី ២០%-៣០% តាមរយៈការធ្វើឱ្យដីស្រែរាបស្មើល្អ ងាយគ្រប់គ្រងរបាយទឹក និងរបាយជីបានស្មើល្អ ងាយស្រួលគ្រប់គ្រងសមាសភាពចង្រៃ ងាយស្រួលក្នុងការសាបព្រោះ ស្រូវដុះលូតលាស់ស្មើល្អ ស្រូវទុំស្មើល្អ ងាយស្រួលក្នុងការប្រើប្រាស់គ្រឿងយន្ត ការប្រើប្រាស់ទឹកមានប្រសិទ្ធភាពខ្ពស់ គ្រាប់ស្រូវមានសម្បុរ ទម្រង់ និងទំហំធំល្អប៉ុនគ្នានៅដំណាក់កាលទុំ និងបន្ថយការបាត់បង់ក្រោយពេលប្រមូលផល”។