បច្ចេកទេសកសិកម្មថ្មី ផ្តល់ភាពងាយស្រួលដល់កសិករ កាត់បន្ថយចំណាយ ទទួលបានចំណូលកាន់តែប្រសើរ
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០២១
260
ទុយោសាចនិងកៅស៊ូគ្របរងសម្រាប់ការដាំបន្លែ ដែលជាទុនសហវិនិយោគរបស់រាជរដ្ឋាភិបាលតាមរយៈកម្មវិធីផ្សព្វផ្សាយ កសិកម្មថ្មី ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសសធាតុ (ASPIRE)នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានផ្តល់ជូនសមាជិកបណ្ដុំអាជីវកម្មផលិតបន្លែបៃតងគោកស្រុក ២២គ្រួសារ ដើម្បីកាត់បន្ថយការចំណាយថវិកាក្នុងក្រុមគ្រួសារក្នុងការដាំដុះបន្លែសុវត្ថិភាព នារសៀលថ្ងៃចន្ទ ១១កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ចំនួនអ្នកចូលទស្សនា
Flag Counter