ពិធីសំណេះសំណាលនិងប្រគល់ធាតុចូលកសិកម្ម(សម្ភារៈកសិកម្ម) ដល់សមាជិកបណ្តុំអាជីវកម្មម្រេចកសិករតំបែរចំនួន ៤០គ្រួសារ នៅស្រុកតំបែរ
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០២១
73
បណ្ដុំអាជីវកម្មកសិកម្ម គឺជាការសហការគ្នារវាងភាគីអ្នកផលិត អ្នកប្រមូលទិញ ភាគីអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងដៃគូសេវាពាក់ព័ន្ធ ក្នុងគោលបំណងពង្រីកទំហំផលិតកម្ម បង្កើនគុណភាពកសិផល ពង្រឹងដៃគូទីផ្សារ បង្កើនប្រាក់ចំណេញ តាមរយៈការធ្វើអាជីវកម្មតាមបែបសហការគ្នា(ភាពជាដៃគូ)
ដើម្បីរួមចំណែកគាំទ្រដល់សកម្មភាពផលិតកម្មរបស់សមាជិកបណ្ដុំអាជីវកម្មម្រេចកសិករតំបែរ នៃកម្មវិធីផ្សព្វផ្សាយ កសិកម្មថ្មី ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសសធាតុ (ASPIRE)
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអនុកម្មវិធី ASPIRE ថ្នាក់ខេត្ត បានជួបសំណេះសំណាលនិងប្រគល់ធាតុចូលកសិកម្ម (សម្ភារៈកសិកម្ម) ដល់សមាជិកបណ្តុំអាជីវកម្មម្រេចកសិករតំបែរចំនួន ៤០គ្រួសារ នៅភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកតំបែរ ដែលកម្មវិធីមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធាន មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងសមាជិកបណ្តុំអាជីវកម្មម្រេច នាព្រឹកថ្ងៃចន្ទ ១១កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ចំនួនអ្នកចូលទស្សនា
Flag Counter