វគ្គបណ្ដុះបណ្ដាលស្ដីពី បច្ចេកទេសលើដំណាំកៅស៊ូដល់កសិករដាំកៅស៊ូនៅភូមិត្រពាំងឬស្សី ឃុំគោកស្រុក ស្រុកតំបែរ
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០២១
81
កំពុងបារម្មណ៍ ជំងឺស្ងួតមុខចៀរលើដំណាំកៅស៊ូ មែនទេ?
ព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកយឹង សុកគង់ ប្រធានការិយាល័យកៅស៊ូ(០៧១ ៧៩ ៣៣ ២៧៩)និងលោក ឈឹម ដាវុធ មន្រ្តីការិយាល័យកៅស៊ូ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី បច្ចេកទេសលើដំណាំកៅស៊ូដល់កសិករដាំកៅស៊ូនៅភូមិត្រពាំងឬស្សី ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះស្រី ១១នាក់។
+ជាលទ្ធផលកសិករទទួលបានចំណេះដឹងថ្មីៗ ពីបច្ចេកទេសកៅស៊ូ ដូចជា ៖
១.ការបើកមុខចៀរ
២.ការគ្រប់គ្រងផ្ទាំងចៀរ
៣.ការធ្វើរំញោចកម្ម និង
៤.ការគ្រប់គ្រងនិងព្យាបាលជំងឺស្ងួតមុខចៀរ។
មានបញ្ហាបែបនេះ អាចទាក់ទងសួរនាំបាន។
ចំនួនអ្នកចូលទស្សនា
Flag Counter