បណ្តុំអាជីវកម្មក្រូចថ្លុងកោះពីរ នៅឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០២១
113
យើងត្រូវប្តូរទម្លាប់និងឥរិយាបថនៃការដាំដុះ ឲ្យស្របតាមភាពតម្រូវរបស់ទីផ្សារនិងការប្រែប្រួលអាកាសធាតុ ទើបធ្វើឲ្យផលិតកម្មមានឧត្តមភាពនិងចំណូលកាន់តែប្រសើរ នេះជាការលើកឡើងរបស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្នុងពិធីប្រគល់កន្ត្រៃ កាំបិត កាត់មែកក្រូចថ្លុង ដល់សមាជិកបណ្តុំអាជីវកម្មក្រូចថ្លុងកោះពីរ ចំនួន ៣០គ្រួសារ នៅឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមជម្រាបថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចុះអនុវត្តផ្ទាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានសម្របសម្រួលរៀបចំបណ្តុំអាជីវកម្មក្រូចថ្លុងកោះពីរឡើង ក្នុងគោលបំណងប្រមូលផ្តុំសក្តានុពលផលិតកម្មទាំងបរិមាណ គុណភាព សុវត្ថិភាព និងឧត្តមភាពក្រូចថ្លុង ដើម្បីពង្រីកទំហំទីផ្សារនិងលើកកម្ពស់តម្លៃក្រូចថ្លុង បង្កើនប្រាក់ចំណូលរបស់គ្រួសារកសិករ។ តាមរយៈគម្រោងនេះ សមាជិកបណ្តុំ នឹងទទួលបានទុនសហវិនិយោគជាសម្ភារៈសម្រាប់រៀបចំតាក់តែងមែក ដើមក្រូចថ្លុង ទប់ស្កាត់ការឆ្លងរាលដាលជំងឺ សត្វល្អិតបំផ្លាញ និងទទួលបានផ្លែក្រូចថ្លុងដែលមានស្តង់ដារពិតប្រាកដមួយ។ កសិករជាសមាជិកបណ្តុំ នឹងទទួលបាន រណារអារដើម ១ កន្ត្រៃកាត់មែកខ្នាតធំ ១ និងកន្ត្រៃកាត់មែកខ្នាតតូច ១។
ក្នុងឱកាដនោះមន្ត្រីជំនាញបានបង្ហាញពីរបៀបតាក់តែងជូនដល់សមាជិកបណ្តុំបានយល់ផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter