បណ្តុះបណ្តាល និងអនុវត្តជាក់ស្តែងនូវវិធានការការពារ និងព្យាបាលជម្ងឺត្រីចិញ្ចឹមក្នុងបែរ
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០២១
113
ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ៖
-លោក សេង ប៊ុនសុង នាយរងខណ្ឌ
-និងលោក យ៉ា វណ្ណា មន្ត្រីកិច្ចសន្យាខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយឃុំជំនីក-រកាខ្នុរ
-លោក អាល់មីន សឡេះ ភ្នាក់ងារផ្សព្វផ្សាយ
-និងលោក សាត ក្រីយ៉ា អនុប្រធានបណ្តុំអាជីវកម្មចិញ្ចឹមត្រី២មិថុនា ជំនីក បានចុះបំពេញការងារនៅឃុំជំនីក ស្រុកក្រូចឆ្មារ។
លទ្ធផល ៖
-បានបណ្តុះបណ្តាល និងអនុវត្តជាក់ស្តែងនូវវិធានការការពារ និងព្យាបាលជម្ងឺត្រីចិញ្ចឹមក្នុងបែរ ក្នុងបរិបទការបាត់បង់ដោយកត្តាអាកាសធាតុ ពិសេសនៅពេលអាកាសធាតុចុះត្រជាក់ មានភ្លៀង
-បានចុះពិនិត្យអំពីវឌ្ឍនៈភាព ពិភាក្សាបញ្ហាប្រឈម ប្រឹក្សាយោបល់ និងដំណោះស្រាយជូនកសិករសមាជិកបណ្តុំ។ ក្នុងនោះបញ្ហាប្រឈមសំខាន់ៗ គឺជម្ងឺត្រី និងការផ្តល់ព័ត៌មានត្រឡប់មកកាន់កម្មវិធី។
-បញ្ហាទីផ្សារ និងការចុះកិច្ចសន្យាទិញលក់។ ទីផ្សារត្រីនៅក្នុងបណ្តុំនេះមានតម្លៃល្អ ប៉ុន្តែទំហំទីផ្សារតូច។
ចំនួនអ្នកចូលទស្សនា
Flag Counter