ស្ថានភាពល្បឿនបង្កបង្កើនផលនិងប្រមូលផលដំណាំ ការចិញ្ចឹមសត្វ នៅខេត្តត្បងឃ្មុំ គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២១
89
សូមជូនរបាយការណ៍ស្តីពីស្ថានភាពល្បឿនបង្កបង្កើនផលនិងប្រមូលផលដំណាំ ការចិញ្ចឹមសត្វ នៅខេត្តត្បងឃ្មុំ គិតត្រឹមថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ៖
I-សភាពការណ៍រួម ÷
-បរិមាណទឹកភ្លៀងរយះពេល២៤ម៉ោង
ភ្លៀងបានធ្លាក់ ៥ / ៧ ក្រុង.ស្រុក កម្រិត
ពី ២ - ២៣,២មម ក្នុងនោះ៖
+ស្រុកត្បូងឃ្មុំ ២២​ មម
+ស្រុកក្រូចឆ្មារ ១៨ មម
+ស្រុកអូររាំងឪ ២៣,២​ មម
+ស្រុកតំបែរ ១៣​ មម
+ស្រុកមេមត់ ២ មម។
-កម្ពស់ទឹកទន្លេមេគង្គ ១១,៧៦ម ធៀបព្រឹកថ្ងៃសៅរ៍ម្សិលមិញ ទឹកស្រក០,១៧ម
ធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះ
ទាបជាង​ ១,២៩ម។ កម្ពស់ទឹកទន្លេមេគង្គ នឹងត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ម (ស្ថានីយ៍កំពង់ចាម)។
II-ស្ថានភាពទីផ្សារកសិផល
-ទីផ្សារកសិផល មិនមានអ្វើប្រែប្រួលគួរឲ្យកត់សម្គាល់ នោះទេ។ កសិផលកំពុងប្រមូលផលក្នុងខេត្ត មាន ស្រូវ ដំឡូងមី អំពៅ និងកៅស៊ូ។
-ការដឹកជញ្ជូនកសិផល នាំចេញមានជាធម្មតា ដោយអនុវត្តតាមវិធានសុខាភិបាលទប់ស្កាត់ជំងឺកូវីដ ១៩ នៃប្រទេសទាំងពីរ។
III-ការបង្កបង្កើនផលដំណាំរដូវប្រាំង
១.ដំណាំស្រូវអនុវត្តភ្ជួររាស់បាន
១ ៦៧០ហិកតា ស្មើនឹង ១៣,៣៦% នៃផែនការ ដាំដុះសម្រេចបាន ១ ៣០០ហិកតា ស្មើនឹង ១០,៤០% នៃផែនការ ស្មើនឹង ៧៧,៨៤% នៃផ្ទៃដីបានភ្ជួររាស់។
២.ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម អនុវត្តភ្ជួររាស់បាន ១៥០ហិកតា ស្មើនឹង ១,៣៩% នៃផែនការ ដាំដុះសម្រេចបាន ៤០ហិកតា ស្មើនឹង ០,៣៧% នៃផែនការ ស្មើនឹង ២៦,៦៧% នៃផ្ទៃដីបានភ្ជួរាស់។
IV-ការប្រមូលផលរដូវវស្សា ឆ្នាំ២០២១
១.ការប្រមូលផលដំណាំស្រូវរដូវវស្សា សម្រេចបាន
៩ ៤៧៥ហិកតា ស្មើនឹង ១២,២៩% នៃផ្ទៃដីបានដាំដុះ(៧៧ ១២០ហិកតា) ដោយមានទិន្នផលមធ្យម ៤,១២តោន/ហិកតា។
២.ការប្រមូលផលដំណាំសាកវប្បកម្មនិងឧស្សាហកម្មរដូវវស្សា សម្រេចបាន ៦ ៣៧០ហិកតា ស្មើនឹង ១០,៥៧% នៃ ផ្ទៃដីបានដាំដុះ (៦០ ២៨០ហិកតា)។
V-ស្ថានភាពសុខភាពសត្វនិងផលិតកម្មសត្វ ÷
ស្ថានភាពសុខភាពសត្វ មិនមានករណីផ្ទុះជំងឺអ្វីផ្សេងនោះទេ មានតែជំងឺក្នុងស្រុកធម្មតាខ្លះៗប៉ុណ្ណោះ។ -ការធ្វើអធិការកិច្ចចលនាសត្វ ត្រូវបានបន្តតាមដាន ត្រួតពិនិត្យ ជាពិសេស ការនាំចូលពីក្រៅប្រទេស និងការដឹកជញ្ជូនឆ្លងកាត់។
VI-តម្លៃកសិផល
+ជ័រកៅស៊ូកក ២ ៨០០រៀល/គក្រ
+ជ័រកៅស៊ូស្ងួត ៦ ០០០រៀល/គក្រ +ស្រូវផ្ការំដួល (សើម) ១ ០៧០រៀល/គក្រ +ដំឡូងមីស្រស់ ៣៦៥រៀល/គក្រ +ត្រសក់ចំណារ ២ ៣០០រៀល/គក្រ
+ម្រះ ២ ០០០រៀល/គក្រ
+ត្រឡាច ១ ០០០រៀល/គក្រ
+សណ្តែកកួរ ២ ៥០០រៀល/គក្រ
+ត្រប់ស្រួយ ២ ៣០០រៀល/គក្រ
+ខ្ទឹមស្លឹក ៤ ០០០រៀល/គក្រ +សាលដ ២ ៥០០រៀល/គក្រ +ស្ពៃក្រញាញ់ (ក្រៅផ្ទះសំណាញ់) ២ ០០០រៀល/គក្រ
+ស្ពៃក្រញាញ់ (ផ្ទះសំណាញ់) ៤ ០០០រៀល/គក្រ +ស្ពៃតឿ (ផ្ទះសំណាញ់) ៤ ០០០រៀល/គក្រ +ស្ពៃចង្កឹះ (ផ្ទះសំណាញ់) ៣ ០០០រៀល/គក្រ។
ចំនួនអ្នកចូលទស្សនា
Flag Counter