ចុះពិនិត្យតាមដានការបង្ហាញផលិតកម្មពូជស្រូវ និងកំណត់ទីតាំសម្រាប់ធ្វើទិវាបង្ហាញ របស់កសិករចំនួន ២០ បង្ហាញ នៅឃុំឃុំចក
ចេញ​ផ្សាយ ២៧ តុលា ២០២១
82
ថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២១ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានសម្របសម្រួលដំណើរបេសកកម្មរបស់របស់ទីប្រឹក្សាអនុវត្តគម្រោង ខ.ផ.ភថ្នាក់ជាតិ និងមន្ត្រីអនុវត្តគម្រោង ខ.ផ.ព នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានចុះពិនិត្យតាមដានការបង្ហាញផលិតកម្មពូជស្រូវ និងកំណត់ទីតាំសម្រាប់ធ្វើទិវាបង្ហាញ របស់កសិករចំនួន ២០ បង្ហាញ នៅឃុំឃុំចក ឃុំដំរិល ស្រុកអូររាំងឪ ឃុំដូនតី ស្រុកពញាក្រែក ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ដោយមានកសិករចូលរួម ១ ៥នាក់ ស្រី ០៥នាក់។
ក្នុងឱកាសនោះ លោកទីប្រឹក្សា និងមន្រ្តីជំនាញលើផលិតកម្មពូជស្រូវ បានណែនាំកសិករពេលវេលាកាត់ពូជលាយ ពិនិត្យទៅលើភាពខុសគ្នារបស់ពូជពូជលាយ និងបានចុះអនុវត្តកាត់ពូជលាយផ្ទាល់ក្នុងស្រែបង្ហាញ នៅដំណាកកាលចេញផ្កា។
ចំនួនអ្នកចូលទស្សនា
Flag Counter