រយៈពេលពីរថ្ងៃគឺថ្ងៃទី១៩និងទី២០ ខែតុលា ឆ្នាំ២០២១ លោក សេង សីសាក់ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនិងជាមន្ត្រីជំនាញសហគមន៍កសិកម្មនៃអង្គភាព អនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(ខផភ)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍គ្រឹះនៃទីផ្សារសហគមន៍កសិកម្ម ដល់សិក្ខាកាមជាថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចំនួន ២៥នាក់ (ស្រី ៣នាក់) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺលើកកម្ពស់កម្រិតយល់ដឹងរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្មពី ៖
- មូលដ្ឋានគ្រឹះអំពីទីផ្សារ និងយុទ្ធសាស្ត្រទីផ្សារ
- ទំនាក់ទំនងរវាងការអភិវឌ្ឍន៍ផលិតផល ការកំណត់តម្លៃ ការជ្រើសរើសទីតាំង និងការផ្សព្វផ្សាយផលិតផល
- វិធីសាស្រ្តក្នុងការភ្ជាប់បណ្តាញទីផ្សារសម្រាប់សហគមន៍កសិកម្ម
- ការស្រាវជ្រាវទីផ្សារ វិភាគនិន្នាការទីផ្សារ និងតម្រូវការអតិថិជន។