ថ្ងៃទី១៩ដល់ទី២០ ខែតុលា ឆ្នាំ២០២១ លោក ជៀង សារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំ លោក សេង សិទ្ធិវ័ន្ត មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយក្រុមហ៊ុនអប្សរាApsara Agri Supplies សម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសចិញ្ចឹមត្រីនិងកង្កែបនិងការចែកសម្ភារៈកសិករទទួលផលពីគម្រោងឆ្លើយបន្ទាន់ទៅនឹងជំងឺកូវីដ19 ក្នុងក្របខ័ណ្ឌគម្រោងCasdp នៅឃុំព្រះធាតុ និងឃុំសេដា ដោយមានអ្នកចូលរួមសរុប ៤៥នាក់ ក្នុងនោះស្រី ១១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម