ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យការចិញ្ចឹមកង្កែបរបស់ កសិករ ឆុន ស្រីហង្ស (ទូរស័ព្ទលេខ 081 59 54 82) រស់នៅភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជាសមាជិកបណ្ដុំអាជីវកម្មនៃកម្មវិធី ផ្សព្វផ្សាយកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ កសិកររូបនេះ បានចាប់ផ្តើមចិញ្ចឹមកង្កែប រយៈពេលមួយឆ្នាំ មកហើយ មានមេបាពូជចំនួន ៥៨ក្បាល អាចភ្ញាស់កូនកង្កែប ដើម្បីចិញ្ចឹមយក សាច់លក់ ២ដង/ឆ្នាំ។ រូបគាត់ មានអាងចិញ្ចឹមកង្កែបយកសាច់ចំនួន ២តង់ អាចប្រមូលផលបាន ១០០គ.ក្រ/តង់ លក់ដុំតម្លៃ ១០ ០០០រៀល/គ.ក្រ និងលក់រាយ ១២ ០០០រៀល/គ.ក្រ។ អាងមេបា ១និងអាងមេញី ១។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម