នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះបណ្ដុះបណ្ដាលកសិករស្ដីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ចំនួន ០២សាលា ក្នុងនោះ ៖
-ពេលព្រឹក ចុះបណ្ដុះបណ្ដាលដល់សមាជិកសហគមន៍កសិកម្មរំដួលដូនតី (ក្រុមទី៣)នៅភូមិពោធិធំ ឃុំដូនតី ស្រុកពញាក្រែក ដែលមានកសិករចូលរួមសរុប ៣០នាក់ ក្នុងនោះស្រី ១៣នាក់។
-ពេលរសៀល ចុះបណ្ដុះបណ្ដាលដល់សមាជិកសហគមន៍កសិកម្មរំដួលដូនតី (ក្រុមទី១) នៅភូមិអង្គរលើ ឃុំដូនតីស្រុកពញាក្រែក ដែលមានកសិករចូលរួមសរុប ៣០នាក់ ក្នុងនោះស្រី ១៧នាក់។