ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១លោក សេង សោភា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលបានដឹកនាំ៖
-លោកគូ ចាន់ថន មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាល
-លោកថា សុវណ្ណរិទ្ធ មន្ត្រី ការិយាល័យផលិតកម្មនិងបសុព្យាបាល សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ ចុះចាក់វ៉ាក់សាំងការពារជំងឺ សារទឹកគោ.ក្របី និងបានចុះត្រួតពិនិត្យមើលពីស្ថានភាពសត្វឈឺ.ព្យាបាល និង ផ្សព្វផ្សាយអំពីជំងឺដុំពកស្បែកលើស្បែកគោ ក្របី នៅភូមិទី១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ជាលទ្ធផល
+ឃុំកំពង់ទ្រាស ភូមិទី១(ចាក់វ៉ាក់សាំង)
- ចាក់គោ១១៥ក្បាល
+ឃុំកំពង់ទ្រាស.ភូមិទី១ (ព្យាបាល)
- ព្យាបាលគោ បាន២ក្បាល
- បានពន្យល់ ណែនាំ និងផ្សព្វផ្សាយ ពីផលប៉ះពាល់ នៃជំងឺដុំពកលើស្បែក
ដោយឲ្យម្ចាស់សត្វ
- បំបែកសត្វឈឺ ចេញពីសត្វជា
- ហាមព្រលែងសត្វដែលឈឺ
- ត្រូវទុកសត្វអោយពេទ្យព្យាបាល
- ធ្វើអនាម័យ និងបាញ់ថ្នាំសម្លាប់មេរោគក្នុងទ្រុង និងជុំវិញទ្រុង
- ដុតធូប និងភ្នក់ភ្លើងបង្ហុយផ្សែង ឬ អោយសត្វដេកក្នុងមុង ដើម្បីកុំអោយ មូស.រុយ.អាបោម មកខាំ ។ល។