នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោកបណ្ឌិត ហ៊ុល ដាវុន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បើកវគ្គណ្តុះបណ្តាលសម្រាប់មន្ត្រីថ្នាក់ខេត្តស្តីពីជំងឺប៉េស្តជ្រូកអាហ្រ្វិច(AFRICAN SWINE FEVER)ដល់មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខត្តនិងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍និងសេដ្ឋកិច្ចក្រុង នៃរដ្ឋបាលខេត្តត្បូងឃ្មុំ សរុប ២០នាក់ ក្នុងនោះស្រី ៥នាក់។ ដែលសម្របសម្រួលបណ្តុះបណ្តាលដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយអង្គការស្បៀងនិងកសិកម្ម(FAO)។