ពិធីសំណេះសំណាល និងប្រគល់ទុនសហវិនិយោគ នៅឃុំគគីរ ស្រុកមេមត់
ចេញ​ផ្សាយ ២២ កញ្ញា ២០២១
181
ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក ជឺន ចិត្ត អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំសហការី ចុះរៀបចំកម្មពិធីសំណេះសំណាល និងប្រគល់ទុនសហវិនិយោគ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដល់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែឃុំគគីរ នៅឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងជំហានទី១ បានចំនួន ២៤គ្រួសារនៃសមាជិកសរុប ៣០គ្រួសារ ដែលក្នុងនោះមានកូនមាន់ស្រែចំនួន ១១៥៣ក្បាល និងចំណីមាន់ចំនួន ២៤បាវ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោក ណុប ណាង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមេមត់ ក្រុមប្រឹក្សាឃុំគគីរ ភ្នាក់ងារផ្សព្វផ្សាយឃុំ ដែលមានអ្នកចូលរួមសរុប ៣០នាក់ ក្នុងនោះស្រ្តី ០៨នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter