ការបាត់បង់ក្រោយការប្រមូលផល ជារឿងធម្មតាសម្រាប់អ្នកដែលមិន យកចិត្តទុក ឬ មិនបានចាប់អារម្មណ៍។ តែសម្រាប់អ្នកបច្ចេកទេស បាន រកឃើញថា ការបាត់បង់នេះ មានទំហំស្ទើរ មួយភាគបីនៃបរិមាណផល ផលិតបាន ហើយគុណភាពនិងភាពតម្រូវទៅទីផ្សារ ក៏ប្រឈម។
ដូច្នេះ ការបណ្តុះបណ្តាល ពីបច្ចេកវិទ្យាក្រោយការប្រមូលផល ពិតជា មានសារៈសំខាន់ កាត់បន្ថយការបាត់បង់ទាំងបរិមាណ និងគុណភាព និងធ្វេីឲ្យផលិតផលកសិកម្មកាន់តែមានតម្លៃបន្ថែមទៀត។
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកវិទ្យាក្រោយប្រមូលផល ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានប្រភពថវិកាពី រាជរដ្ឋាភិបាល និង មូលនិធិអាកាសធាតុបៃតង តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី នៅព្រឹកថ្ងៃ ចន្ទ ដើមសប្តាហ៍នេះ ដែលមានសិក្ខាកាមជាមន្ត្រីជំនាញមក ពីមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម និងសហគមន៍កសិកម្មគោលដៅដែលមានអ្នកចូលរួម សរុប ១០នាក់។