ចុះជួបសំណេះសំណាលនិងពិនិត្យដំណើរការដាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករ ណូត ធន់ និងភរិយា ជាសមាជិកបណ្តុំអាជីវកម្មបន្លែនៅឃុំល្ងៀង
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
378
នៅរសៀលថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាលនិងពិនិត្យដំណើរការដាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករ ណូត ធន់ និងភរិយា ជាសមាជិកបណ្តុំអាជីវកម្មបន្លែនៅឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដែលទទួលបានផ្ទះសំណាញ់ ១ខ្នងពីកម្មវិធី។
នៅចំពោះមុខឯកឧត្តមអនុរដ្ឋលេខាធិការ គ្រួសារកសិករនេះ បានបង្ហាញពីសេចក្តីសប្បាយរីករាយជាមួយអ្វីដែលទទួលបានពីកម្មវិធីនិងការដាំដុះទទួលបានលទ្ធផលល្អ ព្រមទាំងទទួលបានការគាំទ្របន្លែរបស់គាត់ពីសំណាក់អ្នកទិញបរិភោគ។ កសិករគ្រួសារនេះ បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងយកចិត្តទុកដាក់ ទំនុកបម្រុងដល់កសិករ ឲ្យធ្វើការដាំដុះបាន ក្នុងពេលដែលកសិករកំពុងជួបបញ្ហាប្រឈមជាមួយអាកាសធាតុ។
សូមជម្រាបជូនថា តាមរយៈកម្មវិធីនេះ ខេត្តត្បូងឃ្មុំ ទទួលបានផ្ទះសំណាញ់ សម្រាប់ដាំបន្លែ ២១ខ្នងហើយ ក្នុងរយៈពេល ២ឆ្នាំនេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter