សូមគោរពជូនរបាយការណ៍ល្បឿនបង្កបង្កើនផលនិងប្រមូលផល នៅខេត្តត្បងឃ្មុំ គិតត្រឹមថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៖
I-សភាពការណ៍រួម÷
នៅភូមិសាស្ត្រខេត្តត្បូងឃ្មុំមានភ្លៀងធ្លាក់ ៤/៧ ក្រុង ស្រុក កម្រិតពី ១-៦២មម ក្នុងនោះ ÷
+ក្រុងសួង ១ម.ម
+ស្រុកក្រូចឆ្មារ ៦២ម.ម
+ស្រុកតំបែរ ១៩ម.ម
+ស្រុកមេមត់ ៣ម.ម។
រយៈពេល ២សប្តាហ៍មកនេះ របាយទឹកភ្លៀងមិនរាយប៉ាយគ្រប់ទីកន្លែងនោះទេ ធ្វើឲ្យភូមិសាស្ត្រមួយចំនួនខកខានទទួលទឹកភ្លៀងរយៈពេលយូរ។
-កម្ពស់ទឹកទន្លេមេគង្គ ៧,៦២ម(ទឹកទន្លេមេគង្គឡើងខ្ពស់បំផុតក្នុងឆ្នាំ២០២១មកដល់ពេលនេះ គឺ ១០,១២ម) ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកស្រក ០,២៤ម ធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះទាបជាង ១,៥២ម។កម្ពស់ទឹកទន្លេមេគង្គ នឹងប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ម (ស្ថានីយ៍កំពង់ចាម)។
-សត្វគោ កំពុងរងការឆ្លងជំងឺដុំពកស្បែក ជាពិសេសនៅស្រុកក្រូចឆ្មារ ត្បូងឃ្មុំ និងស្រុកអូររាំងឪ។
-មន្ទីរ នឹងបន្តតាមដានស្ថានភាពដំណាំគ្រប់ប្រភេទនិងការចិញ្ចឹមសត្វ ជាប្រចាំ។
II-ស្ថានភាពតម្លៃកសិផល÷
តម្លៃ បន្លែ មានការប្រែប្រួលបន្តិចបន្តួច។ ស្រូវOM49 OM5451 ពោតស ពោតក្រហម ល្ង ម្រេច កៅស៑ូ ដូចម្សិលមិញ។ ធៀបពេលវេលាដូចគ្នានៅឆ្នាំ២០២០ តម្លៃកៅស៊ូល្អប្រសើរជាង ចំណែកដំណាំផ្សេងៗទៀត ប្រហាក់ប្រហែល។
III-ស្ថានភាពសត្វ ÷
ស្ថានភាពករណីជំងឺដុំពកស្បែកគោ មន្ទីរបានបញ្ជូនមន្ត្រីជំនាញចុះផ្សព្វផ្សាយពីវិធានការការពារ និងព្យាបាលនៅតាមផ្ទះកសិករផ្ទាល់។ នៅថ្ងៃទី១២ ខែសីហា គោឈឺដុះពកស្បែក រកឃើញថ្មីសរុប ២៨៤ក្បាល បណ្តាលឲ្យគោឈឺកើនសរុប ២ ០៦៤ ក្នុងនោះព្យាបាលបានជាសះស្បើយ ៧៩៥ក្បាល។ ការចាក់វ៉ាក់សាំង សារទឹក អុតក្តាម និងការបាញ់ថ្នាំរម្ងាប់មេរោគ បានបន្តអនុវត្ត។ ចលនាសត្វ ត្រូវបានបន្តតាមដាន ត្រួតពិនិត្យ ជាពិសេស ការនាំចូលសត្វពីក្រៅប្រទេសនិងការដឹកជញ្ជូនសត្វឆ្លងកាត់។
IV-ការបង្កបង្កើនរដូវវស្សាឆ្នាំ២០២១
១.ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២១ ដោយភ្ជួររាស់បាន ៧៥ ១៤០ហិកតា ស្មើនឹង ៩៨,៥២% នៃផែនការផ្ទៃដីដាំដុះ។ ដាំដុះសម្រេចបាន ៧៤ ៩៣៥ហិកតា ស្មើនឹង ៩៨,២៥% នៃផែនការផ្ទៃដីដាំដុះ(៧៦ ២៧០ហិកតា) ស្មើនឹង ៩៩,៧៣% នៃផ្ទៃដីបានភ្ជួររាស់(៧៥ ១៤០ហិកតា)។
V-ការប្រមូលផលដូវវស្សា ឆ្នាំ២០២១
១.ការប្រមូលផលដំណាំស្រូវរដូវវស្សា(ស្រូវស្រាលដើមរដូវ) សម្រេចបាន
៦ ៨១៥ហិកតា ស្មើនឹង ៩,០៩% នៃផ្ទៃដីបានដាំដុះ(៧៤ ៩៣៥ហិកតា) ឬ ស្មើនឹង ៤៩,៦៧%នៃផ្ទៃដីស្រូវស្រាលដែលបានដាំដុះ (១៤ ៣៤៥ហិកតា) ឬ ស្មើនឹង ៧២,៥០%នៃផ្ទៃដីស្រូវស្រាលដើមរដូវដែលបានដាំដុះ(៩ ៤០៥ហិកតា) ដោយទទួលបានទិន្នផល ៤,២១តោន/ហិកតា។
២.ការប្រមូលផលដំណាំសាកវប្បកម្មនិងឧស្សាហកម្មរដូវវស្សា សម្រេចបាន
៣ ៩៣០ហិកតា ស្មើនឹង ៦,៥២%នៃផ្ទៃដីបានដាំដុះ(៦០ ២៨០ហិកតា) រួមមានដំណាំ បន្លែ សណ្តែកបាយ សណ្តែកដី ពោតស និងពោតក្រហម។
-ដំណាំបន្លែ ប្រមូលផល ៧៣៥ហិកតា ស្មើនឹង ៧៩,៤៦% នៃផ្ទៃដីដាំដុះ
-ដំណាំពោតស ប្រមូលផល ២៤០ហិកតា ស្មើនឹង ៤០,៦៨% នៃផ្ទៃដីដាំដុះ
-ដំណាំពោតក្រហម ប្រមូលផល ២ ២៦០ហិកតា ស្មើនឹង ៥៩,៤៧% នៃផ្ទៃដីដាំដុះ
-ដំណាំសណ្តែកបាយ ប្រមូលផល ១១៥ហិកតា ស្មើនឹង ១០០% នៃផ្ទៃដីដាំដុះ(បញ្ចប់)
-ដំណាំសណ្តែកដី ប្រមូលផល ២០០ហិកតា ស្មើនឹង ៦៦,៦៧% នៃផ្ទៃដីដាំដុះ
-ដំណាំល្ង ប្រមូលផល ៣៨០ហិកតា ស្មើនឹង ១០០% នៃផ្ទៃដីដាំដុះ (បញ្ចប់)។
VI-តម្លៃកសិផល
+ជ័រកៅស៊ូកក ២ ៨០០រៀល/គក្រ
+ជ័រកៅស៊ូស្ងួត ៥ ៨០០រៀល/គក្រ
+ម្រេច ១៤ ០០០រៀល/គក្រ
+ស្រូវ OM៤៩ (សើម) ៨០០រៀល/គក្រ
+ស្រូវ OM៥៤៥១ (សើម) ៧៨០រៀល/គក្រ +ពោតក្រហម (ស្នូល) ៥៦០រៀល/គក្រ
+ពោតក្រហម (គ្រាប់) ៨០០រៀល/គក្រ
+ពោតស ២០ ០០០រៀល/ផ្លូន
+ឪឡឹក ១ ៣០០រៀល/គក្រ
+ឆៃថាវ ១ ២០០រៀល/គក្រ
+ត្រសក់ចំណារ ៥០០រៀល/គក្រ
+ត្រសក់ស្រូវ ១ ២០០រៀល/គក្រ
+ម្រះ ១ ៥០០រៀល/គក្រ
+ល្ពៅ ១ ២០០រៀល/គក្រ
+ស្ពៃក្ងោក ១ ៣០០រៀល/គក្រ
+ស្ពៃខៀវ ១ ០០០រៀល/គក្រ
+ត្រឡាច ៧០០រៀល/ផ្លែ
+ឃ្លោក ៦០០រៀល/គក្រ
+សណ្តែកកួរ ១ ៥០០រៀល/គក្រ
+ននោងវែង ១ ១០០រៀល/គក្រ
+ននោងជ្រុង ១ ៣០០រៀល/គក្រ
+ត្រប់ស្រួយ ១ ២០០រៀល/គក្រ
+ខ្ទឹមស្លឹក ១ ៥០០រៀល/គក្រ។