កសិករ ត្រូវដាំពោត ដែលជាតម្រូវការរបស់ទីផ្សារ
ចេញ​ផ្សាយ ១៩ សីហា ២០២១
128

កសិករ ត្រូវដាំពោត ដែលជាតម្រូវការរបស់ទីផ្សារ ជាពិសេសសម្រាប់ការផលិតចំណីសត្វ
ពោតក្រហមរដូវវស្សាឆ្នាំ២០២១ ប្រមូលផលបានប្រមាណ ៧៥%ហើយ ដោយមានទិន្នផលមធ្យម ៤,៥តោន/ហិកតា។ តម្លៃឆ្នាំនេះ ល្អប្រសើរជាឆ្នាំមុន តែទិន្នផលថយចុះជាងឆ្នាំមុន ដោយសារជំងឺផ្សិតនៅនឹងឬសពោត ដែលកសិករហៅថា ជំងឺឆ្គួត កណ្តុរបំផ្លាញផ្លែ និងជួបគ្រោះរាំងស្ងួត នៅអំឡុងខែមិថុនា កន្លងមកនេះ។ តម្លៃគ្រាប់ពោត ៧៦០រៀល ទៅ ៨០០រៀល/គ.ក្រ។ 
ជាក់ស្តែងនៅរសៀលថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិស្ពានឈើ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តម្លៃគ្រាប់ពោតសើម ច្រូតពីម៉ាស៊ីន ៧៦០រៀល/គ.ក្រ។ 
លោក យ៉ារី អ្នកប្រមូលទិញពោតក្រហម បានរៀបរាប់ថា ពោតដែលគាត់ប្រមូលទិញត្រូវយកទៅសម្ងួតបន្ថែម មុនយកទៅលក់ឲ្យក្រុមហ៊ុនផលិតចំណីសត្វ។ បញ្ហាគុណភាពគ្រាប់ពោត ជារឿងស្មុគ្រស្មាញ ព្រោះក្រុមហ៊ុន គេមានក្រឹតក្រមស្តង់ដារច្បាស់លាស់ តែការប្រមូលទិញពីកសិករ ចាប់ឆាយ ដែលការដាំដុះមិនទាន់មានស្តង់ដារប្រើប្រាស់ពូជ គុណភាពគ្រាប់ និងកំណត់ពេលវេលាប្រមូលត្រឹមត្រូវ។ កសិករ ត្រូវដាំពោត ដែលជាតម្រូវការរបស់ទីផ្សារ ជាពិសេសសម្រាប់ការផលិតចំណីសត្វ។
សូមជម្រាបជូនថា នៅរដូវប្រាំងឆ្នាំ២០២១នេះ ខេត្តត្បូងឃ្មុំ ដាំពោតក្រហមបាន ៣ ៨០០ហិកតា នៅក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងស្រុកអូររាំងឪ។

ចំនួនអ្នកចូលទស្សនា
Flag Counter