ចុះពិនិត្យករណីគោកើតជំងឺដុំពកស្បែក នៅក្រុងសួង
ចេញ​ផ្សាយ ០៤ សីហា ២០២១
122

ឆ្លើយតបសេចក្តីរាយការណ៍របស់ប្អូន ឃាង សុភា តាមផេកហ្វេសប៊ូក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅរសៀលនេះ លោក ហេងពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងលោកប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ក្រុងសួង បានអញ្ជើញចុះពិនិត្យករណីគោកើតជំងឺដុំពកស្បែក នៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង។
មកដល់ទីតាំងចិញ្ចឹមគោ គាត់រៀបរាប់ថា គាត់មានចិញ្ចឹមគោ ១៣ក្បាល ហើយឃើញចេញរោគសញ្ញាជំងឺដុំពកស្បែកចំនួន ២ក្បាល ក្នុងនោះមួយក្បាល ជាគោទើបទិញចូល ២ថ្ងៃកន្លងមកនេះ។ 
នេះជារោគសញ្ញាជំងឺដុំពកស្បែក ហើយអាចព្យាបាលបាន ព្រោះនៅដំណាក់កាលស្រាលនៅឡើយ។ ស្នើសុំគាត់ សហការជាមួយមន្ត្រីជំនាញបសុព្យាបាល ដែលនឹងចុះមកនៅថ្ងៃស្អែក។ តែជាបឋមនេះ ត្រូវដាក់គោទាំង ២ក្បាល ដាច់ដោយឡែកពីគេ ព្រោះវាជាជំងឺឆ្លង។ 
សូមអ្នកចិញ្ចឹមគោ ប្រយ័ត្នប្រយែងជំងឺដុំពកស្បែកនេះ ព្រោះអាចធ្វើឲ្យគោស្លាប់បាន បើធ្ងន់ធ្ងរ ខាតបង់លុយកាក់ ហើយមិនត្រូវលក់ចេញ ឬ យកទៅកាប់លក់ចែកចាយបរិភោគទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter