សូមបងប្អូន ប្រមូលផលដំណាំ ឲ្យបានមុនទឹកទន្លេឡើងមកដល់
ប៉ុន្មានថ្ងៃកន្លងមកនេះ ទឹកទន្លេមេគង្គ បានកើនឡើងជាបន្តបន្ទាប់។ ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២១នេះ កម្ពស់ទឹកទន្លេមេគង្គវាស់ស្ថានីយ៍កំពង់ចាម មាន ១០,១៨ម៉ែត្រ ធៀបពេលវេលាដូចគ្នានៅឆ្នាំ២០២០ កម្ពស់ទឹកខ្ពស់ជាង ៥,៩១ម៉ែត្រ។
ចំពោះមុខស្ថានភាពបែបនេះ ក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ខ្ញុំសូមរំឭកដល់បងប្អូនប្រជាកសិករក្នុងស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ ដែលមានដាំដំណាំ តាមបណ្តោយដងទន្លេមេគង្គ ជាពិសេសដំណាំពោតក្រហម ត្រូវឧស្សាហ៍មើលចម្ការនិងចាត់ចែងប្រមូលផលដំណាំឲ្យបានទាន់ពេលវេលា ចៀសវាងទឹកជំនន់ឡើងខ្ពស់ ជន់លិច ខូចខាតជាយថាហេតុណាមួយនិងត្រៀមទីសុវត្ថិភាពសម្រាប់សត្វពាហនៈ ព្រមទាំងចំណីសត្វផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម