ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកយឹង សុកគង់ ប្រធានការិយាល័យកៅស៊ូ និងលោក ឈឹម ដាវុធ មន្រ្តីការិយាល័យកៅស៊ូ បានចុះត្រួតពិនិត្យស្ថានភាពដំណាំកៅស៊ូ នៅភូមិប្រលោះ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានជួបជាមួយកសិករឈ្មោះ អាត និងឈ្មោះ ភាស់ ដោយធ្វើការបង្ហាញ និងពន្យល់ណែនាំពីស្ថានភាពដំណំាកៅស៊ូដែលកសិករកំពុងគ្រប់គ្រង់។
*ជាលទ្ធផល
តាមការពិនិត្យជាក់ស្ដែងឃើញថា
-កៅស៊ូមានកើតជំងឺស្ងួតមុខចៀរច្រើ បណ្ដាលមកពីការប្រើសារធាតុរំញោចបញ្ចេញជ័រ លើសពីសមត្ថភាពផលិតជ័ររបស់កៅស៊ូ (១ខែលាបថ្នាំរំញោចម្ដង)
-ចៀរជ័រមិនបានត្រឹមត្រូវតាមបច្ចេកទេស (១).ចំណាយសំបកក្រាស់ (២).ចៀររបួសឆ្អឹង (៣).ចំណោតមុខចៀរមិនត្រឹមត្រូវ (៤).ចៀរមិនដល់ជំរៅ (៥).ប្រវែងចៀរមិនត្រឹមត្រូវ
-កៅស៊ូខ្វះសារធាតុចិញ្ចឹម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម