ចុះពិនិត្យការចិញ្ចឹមត្រីរបស់កសិករ ចន អិល នៅស្រុកតំបែរ
ចេញ​ផ្សាយ ២៨ កក្កដា ២០២១
104

រសៀលថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១
លោកប្រធានមន្ទីរ បានអញ្ជើញចុះពិនិត្យការចិញ្ចឹមត្រីរបស់កសិករ ចន អិល (ទូរស័ព្ទលេខ ០៩៧ ៣៣ ៨៦ ៣៣១) ភូមិតាមាឃចាស់ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរៀបចំស្រះទំហំ ៣០ម៉ែត្រx៨០ម៉ែត្រ និងបានដាក់កូនត្រីឡាព្យាក្រហម ចំនួន ៧ ០០០ក្បាល ដែលជាការឧបត្ថម្ភរបស់ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀមនិងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជាការណែនាំបន្ថែម លោកប្រធានមន្ទីរ បានសុំឲ្យកសិករ រៀបចំស្បៃព័ទ្ធជុំវិញស្រះ ការពារកុំឲ្យត្រីព្រៃ ពស់ កង្កែប ចូលក្នុងស្រះស៊ីត្រី រៀបចំបង្កើតប្លង់តុង រៀបចំទីតាំងចិញ្ចឹមសត្វលើស្រះ ដើម្បីទទួលបានអត្ថប្រយោជន៍ត្រីផង និងសត្វផង។

ចំនួនអ្នកចូលទស្សនា
Flag Counter