ចុះពិនិត្យការរៀបចំទ្រុងចិញ្ចឹមមាន់ស្រែរបស់កសិករ ឆាន ឈី នៅស្រុកពញាក្រែក
ចេញ​ផ្សាយ ២៨ កក្កដា ២០២១
100

ព្រឹកថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះពិនិត្យការរៀបចំទ្រុងចិញ្ចឹមមាន់ស្រែរបស់កសិករ ឆាន ឈី (ទូរស័ព្ទលេខ 097 27 95 503,096 52 31 844) ស្ថិតនៅភូមិក្រសោមសត្វ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានចិញ្ចឹមមាន់ស្រែបង្កាត់សិប្បនិមិត្តសម្រាប់ភ្ញាស់កូនលក់ ដែលមានមេបា ចំនួន ៨៥ក្បាល អាចផ្ដល់ស៊ុតជាមធ្យម ៥០ ទៅ ៦០គ្រាប់/ថ្ងៃ អាចលក់កូនមានអាយុ ២១ថ្ងៃ បានចន្លោះ៧០០-៨០០ក្បាល/ខែ ក្នុងតម្លៃ ៥ ០០០រៀល/ក្បាល និងបានពង្រីកទ្រុងបន្ថែមទំហំ ៤ម៉ែត្រx១២ម៉ែត្រ សម្រាប់ដាក់មេបាពូជ និងមាន់សាច់បន្ថែម គាំទ្រដោយគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ របស់រាជរដ្ឋាភិបាលជប៉ុន អនុវត្តដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ  និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមការចុះពិនិត្យរោងចិញ្ចឹមមាន់សម្រេចបានសាងសង់បានប្រមាណ ៩០%ហើយ និងអាចដាក់ចូលមាន់មេបាពូជនាពេលខាងមុខ។
ជាការផ្តាំផ្ញើ សូមកសិករ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបច្ចេកទេសដែលបានបណ្តុះបណ្តាលកន្លងមក។

ចំនួនអ្នកចូលទស្សនា
Flag Counter