ព្រឹកថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី សហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូររាំងឪ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំគងជ័យ-ឃុំអំពិលតាពក
ចុះពិនិត្យនិងជួបពិភាក្សាអំពីការធ្វើឲ្យប្រសើរឡើងប្រព័ន្ធផលិតកម្មបន្លែជាមួយកសិករដាំបន្លែស្លឹកភូមិចង្វា ចំនួន ១៣គ្រួសារ ដែលដាំលើផ្ទៃដីសរុបប្រមាណ ១,៥ហិកតា។
ការពិគ្រោះពិភាក្សា ផ្តោតលើ ៖
-ការប្តូរឥរិយាបទផលិតកម្ម គឺដាំមានផែនការនិងគុណភាពតាមតម្រូវរបស់អ្នកប្រើប្រាស់(ការអនុវត្តកសិកម្មល្អ)
-ការរៀបចំប្រព័ន្ធស្រោចស្រពដែលប្រើប្រាស់ទឹកតិច
-ការរកមធ្យោបាយប្រើចរន្តអគ្គិសនី ជាពិសេសប្រើប្រាស់ពេលយប់ ដែលមានការបញ្ចុះតម្លៃពិសេសពីរាជរដ្ឋាភិបាល
-ការបង្កើតក្រុមផលិតកម្ម បង្កើនសមត្ថភាពផលិត ពង្រីកអំណាចចចារទីផ្សារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម