ចំដីសម្រាប់ដាំដុះដំណាំបន្លែនិងជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ ស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ១៤ កក្កដា ២០២១
84

រសៀលថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះសួរសុខទុក្ខនិងពិនិត្យការងារមួយចំនួន ៖
១-ការរៀបចំផ្ទះសំណាញ់របស់កសិករ ណូត ធន់ ជាសមាជិកបណ្ដុំ ទំហំ ១០ម៉ែត្រx៣៦ម៉ែត្រ ដែលគាំទ្រកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលកំពុងរៀបចំដីសម្រាប់ដាំដុះដំណាំបន្លែនិងជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹម មាន់ស្ថិតនៅភូមិស្មោញ ភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ 
២-ការចិញ្ចឹមមាន់ស្រែភ្ញាស់កូនមាន់លក់និងចិញ្ចឹមយកសាច់ របស់កសិករ ហ៊ិន ស៊ីមហ៊ាង (០៩៧ ៧៨ ៧៩ ២៥១) ដែលមានទ្រុងទំហំ ១៤ម៉ែត្រx៤ម៉ែត្រ ហើយទទួលបានកូនមាន់ ចំនួន ៣០ក្បាល ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុ (ASPIRE) អនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងកំពុងសាងសង់រោងចិញ្ចឹមមាន់បន្ថែមចំនួន ១ខ្នង ទំហំ ៤ម៉ែត្រx១២ម៉ែត្រ និងទូភ្ញាស់ កូនមាន់ចំនួន ១គ្រឿង គាំទ្រដោយគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ។ 
៣-ការធ្វើបង្ហាញដាំពូជដំឡូងមី របស់កសិករនៅភូមិល្ងៀង ឃុំល្លៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តាមរយៈគម្រោងខ្សែច្រវាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន​(CFAVC)។

 

ចំនួនអ្នកចូលទស្សនា
Flag Counter