ប្រជុំផ្សព្វផ្សាយដល់កសិករក្រុមផលិតស្រូវពូជ សរុប ២១នាក់ ក្នុងនោះស្រី ៨នាក់ នៅភូមិពន្លៃផ្សារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ០៧ មិថុនា ២០២១
107
រសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួបប្រជុំផ្សព្វផ្សាយដល់កសិករក្រុមផលិតស្រូវពូជ សរុប ២១នាក់ ក្នុងនោះស្រី ៨នាក់ នៅភូមិពន្លៃផ្សារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ គាំទ្រដោយគម្រោងបង្កើនផលិតភាពកសិកម្ម តាមរយៈការផ្សព្វផ្សាយ(APITE) នៃគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានលើកឡើងនូវចំណុចមួយចំនួនដែលក្រុមផលិតស្រូវពូជ ត្រូវយកចិត្តទុកដាក់ ៖
-នេះ ជាឱកាសកសិករ ត្រូវចេះផលិតពូជស្រូវដោយខ្លួនឯង ជៀសវាងការប្រើប្រាស់ពូជតច្រើនជំនាន់ ដែលនឹងធ្វើឲ្យទិន្នផលថយចុះ
-បើយើងផលិតពូជស្រូវបាន នោះក្រុមរបស់យើងនឹងពុំចាំបាច់ទៅទិញពូជស្រូវពីតំបន់ផ្សេង ដែលពុំបានដឹងពីប្រភពច្បាស់លាស់
-ស្រូវពូជមានតម្លៃខ្ពស់ជាងស្រូវចំណី កុំយកទៅកិនហូប ដែលនឹងខាតបង់ធ្ងន់ធ្ងរ
-សូមឲ្យយកចិត្តទុកដាក់ក្នុងការធ្វើផលិតកម្មពូជស្រូវនេះ ដោយត្រូវអនុវត្តទៅតាម បច្ចេកទេសណែនាំរបស់មន្ត្រីជំនាញ។
ចំនួនអ្នកចូលទស្សនា
Flag Counter