សមិទ្ធផលថ្មី លើដីចាស់ លេចចេញជារូបរាង បានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋថែរក្សានិងប្រើប្រាស់
ចេញ​ផ្សាយ ០៧ មិថុនា ២០២១
86
" ក្រោយពីប្រឹងប្រែង ជីក កកាយ រៀបចំ អស់រយៈពេល 3ខែ ត្រពាំងធម្មជាតិ ដែលគោករីងរាក់ ទំហំ មួយហិកតា ជម្រៅ 3ម ត្រូវបានស្តារឡើងវិញចប់ជាស្ថាពរ ក្រោមការគិតគូរនិងដោះស្រាយថវិកាទាំងស្រុងពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានទី1 ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ ឆ្លើយតបតម្រូវការទឹកស្រោចស្រពសង្គ្រោះបឋមលើវាលស្រែរបស់បងប្អូនប្រជាពលរដ្ឋជុំវិញស្រះនៅភូមិនាម្មឺនខឹង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ហើយសូមប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ "
ប្រសាសន៍ ឯកឧត្តម ហាក់ សុខមករា និងឯកឧត្តម កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានទី1 ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ ជម្រាបជូនក្នុងពិធីប្រគល់ដែលមានបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានចូលរួម ប្រមាណ 60នាក់ នាព្រឹកថ្ងៃពុធ ទី២ ខែមិថុនា ឆ្នា2021នេះ ។
ចំនួនអ្នកចូលទស្សនា
Flag Counter