វឌ្ឍនភាពនៃការសាងសង់ កន្លែងប្រមូលផ្ដុំកសិផល( Collecting Center) ចំនួន ៣កន្លែង ស្ថិតនៅស្រុកមេមត់ និងស្រុកតំបែរ
ចេញ​ផ្សាយ ០៧ មិថុនា ២០២១
87

ព្រឹកថ្ងៃទី១ ដើមខែមិថុនា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់
កន្លែងប្រមូលផ្ដុំកសិផល( Collecting Center) ចំនួន ៣កន្លែង ស្ថិតនៅស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងបានពិនិត្យការសាងសង់ផ្ទះសំណាញ់ចំនួន ៤កន្លែង ស្ថិតនៅស្រុកតំបែរនិងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបថានៅឆ្នាំ២០២១ នេះ សហគមន៍កសិកម្មក្នុងខេត្តត្បូងឃ្មុំ ទទួលបានកន្លែងប្រមូលផ្តុំកសិផលចំនួន ៥ និងផ្ទះសំណាញ់ចំនួន ១៥ ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រដល់យុទ្ធសាស្ត្របង្កើនផលិតភាព គុណភាពកសិផល តម្រង់ទៅកាន់ទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter