ព្រឹកថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ លោកអភិបាលស្រុកត្បូងឃ្មុំ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹកនិងឧតុនិយម និងមន្ត្រីជាច្រើនទៀត ចុះពិនិត្យសមិទ្ធផលដែលជាអំណោយដ៏ថ្លៃថ្លាឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានទី1 ក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំ ឆ្លើយតបតម្រូវការទឹកស្រោចស្រពធ្វើស្រែឲ្យបាន 2ដងក្នុងមួយឆ្នាំ រួមមាន ៖
១-ការស្តារប្រឡាយទំនប់លួងអំបោះ ប្រវែង ១៥00ម ស្ថិតក្នុងភូមិស្រែសៀម ទួលវិហារ និងភូមិទឹកចេញ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ
២-សំណង់ទ្វារទឹកព្រែកវល្លិ៍ ភូមិទួលកែវ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ។
៣-សំណង់ទ្វារទឹកបឹងក្អិត ២កន្លែង នៅភូមិពាមឃ្នង់ ឃុំពាមជីលាំង ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។
៤-សំណង់ទ្វារទឹករោងគោ ភូមិរោងគោ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។
៥-សំណង់ទ្វារទឹកទំនប់សែនជ័យ ភូមិទំនប់សែនជ័យ ឃុំគរ ស្រុកត្បូងឃ្មុំ។