កិច្ចប្រជុំផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័ន ដល់ក្រុមប្រឹក្សាឃុំ
ចេញ​ផ្សាយ ០៩ មីនា ២០២១
229

ព្រឹកថ្ងៃពុធ ៦កើត ខែមាឃ ឆ្នាំជូន ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័ន ដល់ក្រុមប្រឹក្សាឃុំ មេភូមិក្នុងឃុំ ម្ចាស់សត្តឃាតដ្ឋាន ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ អាជីវករពិឃាតសត្វ និងកសិករដែលមានចិញ្ចឹមសត្វ សរុប ២២នាក់ ក្នុងនោះស្រី ១២នាក់ នៅសាលាឃុំចុងជាច ស្រុកតំបែរ ដើម្បីប្រមូលចំណាប់អារម្មណ៍ក្នុងការកសាងឡជីវឧស្ម័ន រួមចំណែកកាត់បន្ថយចំណាយក្នុងផ្ទះបាយ ការបំពុលក្នុងបរិស្ថាន ការទិញជីគីមីពីផ្សារ តែបង្កើនចំណូលពីការលក់ជីឡ(ជីធម្មជាតិមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ គ្មានសារធាតុពុល គ្មានសត្វល្អិត គ្មានគ្រាប់ស្មៅចង្រៃ) ការចិញ្ចឹមសត្វ និងក្រុមគ្រួសារមានសុខភាពល្អប្រសើរ។ ចំណាយតែ ៣៥០ដុល្លា កសិករ នឹងទទួលបានឡជីវឧស្ម័ន ចំណុះ ៤ម៉ែត្រគីប មួយគ្រឿង នៅនឹងលំនៅដ្ឋាន។ តាមតម្លៃឡជីវឧស្ម័ន ចំណុះ ៤ម៉ែត្រគីប មួយគ្រឿង ត្រូវចំណាយប្រាក់ ៥៥០ដុល្លា។ តែដោយឡជីវឧស្ម័នរួមចំណែកកាត់បន្ថយការបំពុលបរិយាកាស កម្មវិធីឡជីវឧស្ម័នជាតិនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នឹងផ្តល់ជូនកសិករកសាងឡ ចំនួន ២០០ដុល្លា។

ចំនួនអ្នកចូលទស្សនា
Flag Counter