យប់ថ្ងៃទី១៥ ឆ្លងចូលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ចំនួន ៣នាក់ ដឹកដោយលោក សយ ស៊ាងហុង នាយរងផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះត្រួតពិនិត្យការដឹកជញ្ជូនផល ផលិតផលជលផលក្នុងខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលសរុបដូចខាងក្រោម៖
-តាមបណ្តោយផ្លូវជាតិលេខ១១ និងផ្លូវជាតិលេខ៧ បានត្រួតពិនិត្យ ចាររម្លោះលើលិខិតអនុញ្ញាតឲ្យដឹកជញ្ជូនផលផលិតផលជលផលបានចំនួន ១ក្រុមហ៊ុនឈ្មោះ ងួន គឹមសួរ ចេញពីច្រកដារ ខេត្តត្បូងឃ្មុំ ដឹកឆ្លងកាត់ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅប្រភេទត្រីរ៉ស់ចំនួន ១៥០០គក្រ។
-ត្រួតពិនិត្យឡានដឹកជញ្ជូនផលផលិតផលជលផលក្នុងស្រុក តាមបណ្តោយផ្លូវជាតិលេខ១១ នឹងផ្លូវជាតិលេខ៧ បានចំនួន ៣ឡាន ជាប្រភេទត្រីចម្រុះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម