ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
បានដឹកនាំ លោក សេង សីសាក់ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីមហាសន្និបាតតំណាងប្រចាំឆ្នាំសហគមន៍កសិកម្មដំណាំម្រេចដារមេមត់ នៅស្នាក់ការសសគមន៍ ភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
កម្មវិធីមហាសន្និបាតមានការអញ្ជើញចូលរួមលោកអភិបាលរងស្រុកមេមត់ លោកស្រីលោកមេឃុំដារ តំណាងក្រុមហ៊ុន Fusch Cambodia និងសមាជិកប្រតិភូតំណាងសហគមន៍កសិកម្មចូលរួមក្នុងកម្មវិធីមហាសន្និបាតតំណាងប្រចាំឆ្នាំ សរុបអ្នកចូលរួមចំនួនប្រមាណជាង៦០នាក់។
តាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់សហគមន៍កសិកម្មបានបង្ហាញថា សហគមន៍មានសមាជិកសរុបចំនួន២៨៣នាក់ ស្រី៧៣នាក់ ចំនួនហ៊ុនសរុបចំនួន២ ៣០៥ ហ៊ុន (តម្លៃក្នុង១ហ៊ុន ៤០០ ០០០រៀល) តម្លៃហ៊ុនសរុបចំនួន ៩២១ ៦០០ ០០០ រៀល។
ក្នុងប្រតិបត្តិការមុខរបរឆ្នាំ២០២០ កន្លងមក សហគមន៍កសិកម្មទទួលប្រាក់ចំណេញពីមុខរបរសរុបចំនួន ២១៦ ៨១៦ ០០០ រៀល។
បន្ទាប់ពីចូលរួមក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្ម។
នៅរសៀលថ្ងៃដដែល ក្រុមការងារបន្តចុះពិនិត្យមើលដំណើរការរៀបចំសួនបន្លែបង្ហាញប្រសិទ្ធភាពជីកំប៉ុស្ត របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៅភូមិក្រសោមសត្វ ឃុំកក់ ស្រុកពញាក្រែក ដែលអនុវត្តដោយ លោក ឆាន ឈី ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីកក់។