ព្រឹកថ្ងៃអាទិត្យនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បាននាំយកថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកតំបែរ ខេត្ត្បូងឃ្មុំ និងស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជូនដល់មេភូមិពោធិ៍រោង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទូទាត់ថ្លៃខួងអណ្តូងទឹកសម្រាប់អន្តរាគមន៍សង្គ្រោះស្រូវរដូវប្រាំង ដែលប្រឈមខ្វះខាតទឹកនាពេលកន្លងមកនេះ។
នេះជាការយកចិត្តទុកដាក់ គិតគូរ ប្រកបដោយកត្តញ្ញូតាធម៌របស់ឯកឧត្តម វេង សាខុន ចំពោះសុខទុក្ខប្រជាកសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម